khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃអង្គារ៍ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រមូលព័ត៌មានបញ្ហាប្រឈម និងសំណូមពរផ្សេងៗ នៅឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ម៉ើ ស្រាង មេឃុំសណ្តារ ។ ឯកឧត្តម បានផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជម្រាបជូនអំពីស្ថានភាពវិវត្តថ្មីៗ នៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោក ហើយត្រូវគោរពប្រតិបត្តិតាមវិធានការណ៍ណែនាំថ្មីរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាពិសេសវិធានការណ៍ ៣ ការពារ ៣ កុំ ។ សហការគ្នាបន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឪកាសនោះឯកឧត្តម បានជួយដោះស្រាយសំណូមពររបស់លោកមេឃុំ ជួយខ្សាច់ភ្នំចំនួន៣០ឡានដែលក្នុង០១ឡានអស់ថវិកាចំនួន២៥មុឺនរៀល ដើម្បីជួសជុលតាមខ្នងព្រែក ចំនួន០៦ខ្សែ សរុបថវិកាចំនួន៧,៥០,០០០០រៀល។ និងបានឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្ត៍ ជំនួយការឃុំ ថវិកាមួយចំនួនផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ